តាមប្រភពព័ត៌មានបានអោយដឹងថា រថយន្តToyota Camry កន្លងមកគឺមិនមានកម្លាំងខ្លាំង ឬ មានល្បឿនលឿននោះទេ
ប៉ុន្តែរថយន្តប្រណាំង NASCAR នេះបានធ្វើអោយមានការភ្ញាក់ផ្អាល ព្រមទាំងផ្លាស់ប្តូរការគិតទាំងស្រុងផងដែរ។ ក្រុមហ៊ុន Toyota ក៏បានសង្ឃឹមថា កាសម្រេចឈប់ផលិតរថយន្តធន់ស្រាលនឹងនាំបាននូវជ័យជម្នះជាច្រើនក្នុងពេលអនាគត។
ផ្នែកខាងមុខរបស់ NASCAR Camry racer មានរន្ធខ្យល់ធំៗនិងរបាំងពណ៌ខ្មៅធំ, ខ្សែរ 2 ឆ្នូតដែលធ្វើអោយ
រថយន្តមើលទៅពិតជាមាំមួន ព្រមទាំងរូបរាងនៃបង្អួចចំហៀងដែលមើលទៅហាក់ដូចជាកាប៊ីនយន្តហោះ។
ប៉ុន្តែផ្នែកដែលលេចធ្លោជាងគេនោះ គឺផ្នែកខាងក្រោយ ដោយកន្ទុយនៃរថយន្តលាតសន្ធឹងប្រហែល២-៣ហ្វីតពីរថយន្ត។
ចរន្តខ្យល់ចេញចូលមានទំហំធំ ដើម្បីអោយខ្យល់ចេញចូលបានច្រើនជាងមុន។ សំបកកង់ខាងក្រោយមានលក្ខណៈធំនឹង
មានសភាពខ្លាំងក្នុងការធ្វើដំណើរក្នុងល្បឿនលឿន។
ខណៈដែលព័ត៌មានលម្អិតមានចំនួនមិនត្រូវបានបញ្ចេញដោយក្រុមហ៊ុនToyota ដែលជាផ្នែកមួយនៃការសំងាត់
ប៉ុន្តែពួកគេបានអះអាងជាមួយនឹងសមត្ថភាពបើកបរក្នុងកម្រឹតពិសេសមួយ។ ការគ្រប់គ្រងរថយន្ត និង ផ្នែកខាងក្រោមរថយន្ត
ផ្តល់នូវស្ថេរភាពមិនគួរឱ្យជឿក្នុងល្បឿនជាង២០០ម៉ាយក្នុងមួយម៉ោង ប៉ុន្តែវានៅតែដំណើរការបានយ៉ាងល្អក្នុងល្បឿនតិច នឹង
ការបត់ក្នុងស្ថានភាពលំបាក។
ប្រាកដហើយ – ក្រុមហ៊ុន Toyota មានបំណងរចនារថយន្ត Camry អោយមើលទៅមានភាពអង់អាចនឹងធ្វើការ
ប្រកួតប្រជែងទៅលើ រថយន្ត Mustang របស់ Ford និង Chevy’s Camaro។
ប៉ុន្តែហេតុអ្វីបានជាមិនពឹងផ្អែកលើការរចនា bravado ដើម្បីគាំទ្រដល់គោលដៅនៃការប្រណាំង? យើងទុកការរចនាផ្នែក
ខាងក្រៅនៅដោយឡែកសិន ក្រុមហ៊ុន Toyota ក៏កំពុងអភិវឌ្ឍសមត្ថភាពបច្ចេកទេសរបស់ខ្លួនទាំងផ្នែកអគ្គិសនី
និង ឥន្ធនៈប្រកបដោយនិរន្តរភាពផងដែរ។
ការបង្ហាញរថយន្ត NASCAR Camry ឆ្នាំ 2024 បានផ្តល់ជូនក្រុមហ៊ុន Toyota នូវវេទិកាមួយដើម្បីជាការឆ្លើយតប
ទៅនឹងអតិថិជនវ័យក្មេងដែលឋិតនៅក្នុងការពិចារណាលើម៉ូដែលរថយន្តរបស់ Toyota ផងដែរ។ ការដាក់ផ្លាកសញ្ញា Camry ក្នុងស្រោមសំបុត្រ ជម្រុញអោយ Camry TRD ក្លាយជារថយន្តដែលមានការចង់បានសម្រាប់ គ្រួសារដែលកំពុងតែស្វែងរក
ភាពរំភើប។
យើងនឹងទទួលបានព័ត៌មានលម្អិតនៃការបង្ហាញបន្ថែមទៀតនៅពេលដែលក្រុមហ៊ុន Toyota ណែនាំជាផ្លូវការនូវក្រុមប្រណាំង រថយន្ត NASCAR ឆ្នាំ 2024 របស់ខ្លួន ជាមួយនឹងអ្នកបើកបរនៅមុនពេលចាប់ផ្តើមរដូវកាលនៅឯ L.A Memorial Coliseum។ ប៉ុន្តែប្រសិនបើគំនិតនៃការរចនារថយន្តដូខទៅនឹងការរៀបរាប់ខាងលើនោះ ក្រុមហ៊ុន Toyota គឺកំពុងផ្តល់
ពីសញ្ញាអំពីផែនការក្នុងការឈានទៅមុខយ៉ាងស្វាហាប់នៅចំពោះមុខការប្រកួតប្រជែង ដែលមិនតែប៉ុណ្ណោះក៏ ផ្តល់ឱ្យ Camry ស្វាគមន៍ការបង្ហាញអត្តសញ្ញាណថ្មីរបស់ខ្លួនផងដែរ។