Liberty carz logo

ព័ត៌មាន: សូមណែនាំរថយន្តប្រភេទ Lamborghini Revuelto ដ៏អស្ចារ្យមួយដែលមានឈ្មោះថា “Opera Unica”

DEC 29, 2023

ក្រុមហ៊ុន Lamborghini កំពុងទាក់ទាញការចាប់អារម្មណ៍របស់អតិថិជនជាច្រើនបន្ទាប់ពីបានធ្វើការកែប្រែជាមួយនឹងរថយន្តស្ព័រ Revuelto  ទៅជារថយន្តថ្មីសេរី ២០២៤ មួយគ្រឿងដែលមានឈ្មោះថា “Opera Unica” ដែលនឹងត្រូវបានដាក់បង្ហាញនៅឯសាលពិព័រណ៍Art Basel។ ផ្នែកខាងក្រៅត្រូវរចនាឡើងដោយដៃ ដែលបង្កើនភាពទាក់ទាញបន្ថែមគួរឱ្យចាប់អារម្មណ៍។ ជាមួយនឹងការប្រើជក់លាបពណ៌ខៀវ និងពណ៌ទឹកក្រូច បានធ្វើអោយរថយន្តនេះផ្លាស់ប្តូរពីពណ៌ Viola Pasifae (ពណ៌ស្វាយ) ទៅជាពណ៌ Nero Helene (ពណ៌ខ្មៅ) ដោយចំណាយពេលអស់ ៤៣៥ ម៉ោងដើម្បីបញ្ចប់ ថែមទាំងត្រូវការពេល ៧៦ ម៉ោងបន្ថែមទៀង សម្រាប់ការកែសំម្រួល និងការធ្វើតេស្តផងដែរ។

ការលាយពណ៌ខ្មៅ និងពណ៌ស្វាយទាំងពីរនេះ (Nero Ade និង Viola Acutus) នៅខាងក្នុង បន្ថែមនូវភាពលម្អិតដ៏គួរឱ្យចាប់អារម្មណ៍បន្ថែមទៀត។ កាង​ខាង​មុខ​ត្រូវ​បាន​រចនាឡើងដោយ​ឡូហ្គោនៃ​ខួប​លើក​ទី ៦០ ដោយ​មានរូបស្នែងគោដែលជាម៉ូដ Lamborghini បែបClassic។ កៅអីខាងក្រោយ កាតទ្វារ និងក្បាលម៉ាស៊ីនក៏ត្រូវបានរចនាឡើងក្នុងរចនាបទតែមួយ។ ការប្រើប្រាស់ពណ៌ជក់ដ៏រស់រវើកក៏ត្រូវបានឃើញនៅលើគម្របនៃប៊ូតុងចាប់ផ្តើមផងដែរ។​

រថយន្តម៉ាក Revueltos នេះមានម៉ាស៊ីនកម្លាំង V-១២ ចំណុះ ៦.៥ លីត្រ ជាមួយនឹងកម្លាំង ៨១៤ សេះ ព្រមទាំងម៉ូទ័រអេឡិចត្រិចចំនួន ៣ ដែលមានទីតាំងនៅក្រោមក្រណាត់។ រថយន្តម៉ាក Opera Unica Revuelto ព្រមជាមួយនឹងភាពពិសេសរបស់់រថយន្តនេះនឹងត្រូវដាក់បង្ហាញដោយក្រុមហ៊ុន Lamborghini ដែលជាផ្នែកមួយនៃការប្រារព្ធពិធីខួបលើកទី ៦០ របស់ខ្លួននៅឯសាលពិព័រណ៍ Art Basel ដែលស្ថិតនៅឆ្នេរ Miami ។ រថយន្តនេះមិនត្រឹមតែផ្តល់នូវទស្សនីយភាពដ៏គួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏ប្លែកអស្ចារ្យជាមួយនឹងល្បឿន ក៏ដូចជាចង្វាក់ភ្លេងដ៏កន្ត្រាក់អារម្មណ៍ផងដែរ។

ព័ត៌មានដែលពាក់ព័ន្ធ

Good car recommendation | Lamborghini Urus: The soul of a supercar and the functionality of an SUV!

Good car recommendation | Lamborghini Urus: The soul of a supercar and the functionality of an SUV!

ព័ត៌មាន - JUL 10, 2024

Today, I will introduce you to the Lamborghini Urus 2022 model. This car is the world's first super SUV. You can experience all kinds of roads in this car.This car has the soul of a super sports car and the function of an SUV. Let's take a look with Xiao

សេវាកម្មត្រួតពិនិត្យរថយន្ត Liberty Carz |ត្រួតពិនិត្យយ៉ាងតឹងរឹងចំនួន៦០ មិនមានផ្នែកណាបាត់ក្នុងចំណោម១៦០ផ្នែក!

សេវាកម្មត្រួតពិនិត្យរថយន្ត Liberty Carz |ត្រួតពិនិត្យយ៉ាងតឹងរឹងចំនួន៦០ មិនមានផ្នែកណាបាត់ក្នុងចំណោម១៦០ផ្នែក!

ព័ត៌មាន - DEC 29, 2023

សាកស្រមៃទៅមើល នៅពេលយើងចូលទៅជិតរថយន្តនីមួយៗ​ មានតំណភ្ជាប់ត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹងចំនួន ៦០ នៅពីក្រោយវា។ ពិតមែនហើយ  យើងគ្រប់គ្រងយ៉ាងម៉ត់ចត់ តាំងពីរូបរាងខាងក្រៅ ខាងក្នុង រហូតដល់ការធ្វើដំណើរលើផ្លូវ ចាប់ពីកាប៊ីន ដល់គ្រប់ជ្រុងក្រោមក្រណាត់ រាល់ផ្នែកទាំង១៦០ នឹ

ចាប់ផ្ដើមឆ្នាំ២០២៤ ជាមួយនឹងជម្រើសរថយន្ត Mazda ទាំង ៥ គ្រឿង!

ចាប់ផ្ដើមឆ្នាំ២០២៤ ជាមួយនឹងជម្រើសរថយន្ត Mazda ទាំង ៥ គ្រឿង!

ព័ត៌មាន - DEC 29, 2023

ការចាប់ផ្តើមឆ្នាំ២០២៤ គឺជាការចាប់ផ្ដើមឆ្នាំថ្មីជាមួយនឹងអ្វីៗដែលថ្មី។ ប្រសិនបើអ្នក និងក្រុមគ្រួសាររបស់អ្នកកំពុងស្វែងរកទិញរថយន្តថ្មីដែលអាចបម្រើគ្រប់តម្រូវការ មានរចនាបទស្រស់ស្អាត ផ្ទៃខាងក្នុងធំទូលាយ និងបទពិសោធន៍បើកបរដ៏រលូន ឥឡូវនេះ Liberty Carz មានដំណឹងល្អសម្

Toyota បានបញ្ចេញ NASCAR Camry Coupe ដ៏យ៉ាងថ្មីស្រឡាងសម្រាប់ឆ្នាំ 2024

Toyota បានបញ្ចេញ NASCAR Camry Coupe ដ៏យ៉ាងថ្មីស្រឡាងសម្រាប់ឆ្នាំ 2024

ព័ត៌មាន - DEC 29, 2023

ថ្មីៗនេះក្រុមហ៊ុនToyota បានបញ្ចេញរថយន្តប្រណាំងដ៏ថ្មីស្រឡាងមួយ​ដែល​មើល​ទៅ​ដូច​ជា ម៉ាកCamryអញ្ចឹង ។ ឡានប្រណាំង Camry នេះផងដែរនឹងចាប់ផ្តើមចូលរួមប្រណាំងក្នុងកម្មវិធីប្រណាំង NASCAR នៅឆ្នាំ 2024 ខាងមុខនេះ។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

2,280

ឡាន

48

ហាង

88

រថយន្តលក់ចេញ

14

រថយន្តត្រូវបានត្រួតពិនិត្យ